រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត
September 09, 2022 អ្នកទស្សនា :

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ក្នុងកម្មវិធីនោះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណទាំងពីរគណៈ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីការការនៃមន្ទីរធម្មការ និងសាសនាជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ចាក់ថា បន្ទាប់ពីសង្គ្រាមផ្ទៃក្នុងដ៍រ៉ាំរ៉ៃជាច្រើនទសវត្សបានបញ្ចប់ទៅ មាតុភូមិរបស់យើងបានទទួលនូវសុខសន្តិភាពដ៏ពេញលេញនៅគ្រប់ទីកន្លែង ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបាននូវវឌ្ឍនភាពលើគ្រប់វិស័យ។ ព្រះពុទ្ធសាសនា និងសាសនានានាដែលត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ គ្មានសល់អ្វីសោះក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ត្រូវរស់រានមានជីវិតឡើងវិញក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងបានស្តារ និងកសាងជាថ្មីឡើងវិញ ធ្វើឱ្យមានការរីកចម្រើនក្នុងជំហានមួយដ៏គួរឲ្យកត់សម្គាល់។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់លោកប្រធានមន្ទីរត្រូវយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលជាកត្តាសំខាន់ ដើម្បីរួមគ្នាអនុវត្តនូវតួនាទីភារកិច្ចឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការគោរពគ្នាប្រកបដោយមនសិការ និងឆន្ទៈការងារខ្ពស់ ដោយមានការបែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីរបស់ខ្លួន មានផែនការច្បាស់លាស់មានរបបប្រជុំឱ្យបានទៀងទាត់ មានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំនៅពេលជួបបញ្ហាមិនអាចដោះស្រាយបាន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ