ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត  និង​នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ
August 31, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការការក្រសួងមហាផ្ទៃ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត  និងនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ។

យោងតាមអនុក្រឹត្យលេខ៦០៤អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២សម្រេចតែងតាំងមន្រ្តីរាជ ការ ចំនួន០៤រូបឱ្យកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុមានដូចខាងក្រោម ៖

១.លោក ឯម ភាព ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ជាអភិបាលរងខេត្ត

២.លោក មីន កុម្ភៈ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរងខេត្ត

៣.លោក អ៉ី សុខឡេង ឋានន្តរស័ក្តិវរ:មន្ត្រីថ្នាក់លេខ១ ជាអភិបាលរងខេត្ត

៤.លោក យូសុះ សូឡៃម៉ាន់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ៤ នៃក្រមខណ្ឌគ្រូបង្រៀនកម្រិតឧត្តមក្រសួងអប់រំយុវជន និងកីឡា ជាអភិបាលរងខេត្ត។

យោងប្រកាសលេខ៤៦៥៧ប្រក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំង លោក ហូត ហ៊ុយ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ឱ្យកាន់តំណែងជានាយករដ្ឋបាលសាលាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា តាងនាមឱ្យក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វាគមន៍ការចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាល ខេត្តព្រះសីហនុ និងនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ។ ខ្ញុំសូមលើកទឹកចិត្ត និងផ្តាំផ្ញើដល់ លោក អភិបាលរងខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្ត តួនាទី ភារ:កិច្ចក្នុងការបំពេញការងារឱ្យមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ឱ្យបានល្អប្រសើរ ប្រកបដោយ មនសិការ វិជ្ជាជីវ: មានការទទួលខុសត្រូវ ពិសេសប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គី "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" និងបាវចនាពីរគឺ "កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ"  ដោយស្មារតីឯករាជ្យ។

ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការការក្រសួងមហាផ្ទៃមានប្រសាសន៍ចូល រួមប្រកាសចូលកាន់មុខ តំណែងអភិបាល នៃគណអភិបាលរងខេត្ត  និងនាយករដ្ឋបាលសាលាខេត្ត។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ បានខិតខំរួមគ្នាយ៉ាងសកម្មបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលល្អ ក្នុងការធានាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ រក្សាសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជម្រុញការអភិវត្តសេដ្ឋកិច្ចសង្គម ស្រមតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ និងអនុវត្តវិ ធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ បង្កលក្ខណៈ ដល់ការបើកប្រទេសពេញលេញ លើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី។

ទន្ទឹមនោះបានថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ពិសេសការការពារ សន្តិ សុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងមក ដែលមជ្ឈដ្ឋានជាតិ អន្តរជាតិវាយតម្លៃថា ជាការបោះឆ្នោតប្រកបដោយលក្ខណសេរី ត្រឹមត្រូវ យុត្តិធម៌តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមច្បាប់។ ហើយសមិទ្ធផល និងស្មាដៃដែលខេត្តសម្រេច បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។  ខេត្ត ព្រះសីហនុអនុវត្តបានល្អ ក្នុងស្ថានភាពនៃការាតត្បាតនៃជំងឺកូវីដ-១៩ ដោយរដ្ឋបាលខេត្តដោះស្រាយ បានទាន់ពេលវេលាដោយការទទួលខុសត្រូវ។    

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ ក្រោម ជាតិ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី  ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួន សមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្តនៃរដ្ឋបាលថ្នាក់ ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នដូចជាការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និង លិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ