ជនសង្ស័យម្នាក់ ប្លន់សម្លាប់លោកយាយអាយុ ៨២ឆ្នាំ យកខ្សែករ ៧ជី ត្រូវបានសមត្ថកិច្ចប្រម៉ាញ់បាន
August 03, 2017 អ្នកទស្សនា :

ជនសង្ស័យ ម្នាក់ ប្លន់សម្លាប់លោកយាយអាយុ ៨២ឆ្នាំ យកខ្សែករ ៧ជី ត្រូវបានសមត្ថកិច្ចប្រម៉ាញ់បានហើយហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូទៅ និងក្ដីសោកសង្វេកបំផុត នៅវេលាម៉ោង១០.៥០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ខណៈចៅស្រីទើប តែត្រឡប់មកពីសាលាវិញដល់កន្លែងកើតហេតុ ដែលមានទីលំនៅ នៅក្នុងភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ បើតាមអ្នកជិតខាងបានឲ្យដឹងថា លោកយាយជនរងគ្រោះនៅវេលាម៉ោង ៩ព្រឹក គាត់នៅផ្ទះកំពុងរៀបចំដាំបាយដាក់បាត្រព្រះសង្ឃដូចសព្វដង តែលុះដល់ម៉ោងជាង ១០ព្រឹក មានព្រះសង្ឃមួយអង្គបាននិមន្តមកទ្រង់បាត្រ ហើយបានគោះបាត្រតែអត់លឺសំលេងឆ្លើយតប តែលឺសូរសំលេងដូចគេអូសកំប៉ុង ហើយព្រះសង្ឃអង្គនោះ ក៏និមន្តចេញទៅ ។ លោក ប្រេង ហ៊ីម អធិការស្រុកកោះសូទិនបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថោ ម៉េន អាយុ ៨២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបានសិន្និដ្ឋានថា មុនពេលកើតហេតុ លោកយាយបានបង្កាត់ភ្លើងរៀបនឹងដាំបាយ ព្រោះដែកកេះ និងជ័រដុត នៅរាយប៉ាយពេញចង្ក្រាន និងឃើញខ្សែមួយ ប្រវែងប្រហែលមួយម៉ែត្រ សង្ស័យជនល្មើសយកមករឹតកលោកយាយរងគ្រោះឲ្យស្លាប់ ដើម្បីយកខ្សែករមាស ប្រាំពីរជី ប៉ុន្តែ ចញ្ចៀន លុយកាក់ និងសម្ភារមានតម្លៃមិនបានបាត់បង់ទេ ។ លុះមកដល់ម៉ោង ២.២០នាទី​ ក្រោមការបញ្ចារពីស្នងការនគរបាល ខេត្តកំពង់ចាម កងកម្លាំងសមត្ថកិច្ចអធិការស្រុកកោះសូទិន បានកំណត់មុខសញ្ញា ជនសង្ស័យ ដែលជាជនដៃដល់ម្នាក់ ហើយឈានទៅដល់ការឃាត់ខ្លួនបាន នៅចំណុចស្រះត្រី ក្នងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ឈ្មោះ សុខ ម៉េងស្រុី ភេទ ប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ គ្មានមុខរបរ ឈប់រៀន រស់នៅជាមួយឪពុកម្តាយ នៅភូមិ ឃុំ កេីតហេតុខាងលេី ។ ជនសង្ស័យរូបនោះ បានសារភាពថាពិតជាបានយកខ្សែប្រវែងជិតមួយម៉ែត្ររឹតកលោកយាយ ដើម្បីយកខ្សែកមាស ៧ជី រួចយកខែ្សករនេះ ទៅលក់នៅផ្សារជីហែបានតម្លៃ ៥០០ដុល្លារ ។ លុះក្រោយពីលក់រួច ក៏បានជិះកង់ត្រឡប់មកផ្ទះវិញ ដល់ចំណុចស្រះត្រី ដោយឃើញមានសមត្ថកិច្ចផង ខ្លួនក៏ភ័យរត់ចុះក្នុងស្រះទឹក ដើម្បីលាក់ខ្លួន ។ បច្ចប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួនជនសង្ស័យសាកសួរ ស្រាវជ្រាវបន្តទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម ( ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៧ )

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ