ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​អញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាល​បច្ចេក​ទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២
June 15, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់​ដំបង បានអញ្ជើញចូលរួមអធិបតីភាព ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី​៥ ឆ្នាំ២០២២ ក្រោមប្រធានប្រធានបទ TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ ដែលទិវានេះ រៀបចំឡើង នៅបវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង ។

 ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២នេះ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធទិវានេះ មានគោលបំណង​ដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន ឱ្យយល់ដឹងអំពីសារៈសំខាន់​នៃការអប់រំ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកប​ដោយ​គុណភាព និងប្រសិទ្ធិភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ។

ឯកឧត្តម បានធ្វើការលើកទឹកចិត្តដល់ ដល់មាតាបិតា អណាព្យាបាល និងសិស្ស និស្សិត ឱ្យងាក​មក​មើល​ពីគុណតម្លៃនៃការសិក្សាជំនាញ នៅឯវិទ្យាស្ថានជំនាញ ព្រោះថាការសិក្សាជំនាញ នៅឯវិទ្យាស្ថា​ន​នានាដែលមានឯកទេស មានជំនាញត្រឹមត្រូវ ក៏ប្រៀបបានទៅនឹងការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុ​បណ្ឌិ​ត​ជាដើម ហើយតួយ៉ាងវាមានសារៈសំខាន់ទៀត សម្រាប់សិស្ស និស្សិត ដែលមិនបា​នប្រឡ​ងជា​ប់ស​ញ្ញា​​បត្រមធ្យមសិក្សាទុតិយភូមិ ឬបឋមភូមិ ក៏អាចសិក្សាជំនាញនេះ ឱ្យក្លាយជាមនុស្ស​ដែល​មានជំនា​ញ​ពិតប្រាកដ អាចប្រកបរបរអាជីវកម្មផ្សេងៗ ឬអាចបម្រើឱ្យអង្គភាពអាជីវកម្មមួយចំនួនដែលរកបានប្រាក់ចំណូលបានគួរសមផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ជំនាញឯកទេស គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដែលសិស្ស និស្សិតទាំ​ង​អស់​ត្រូវតែមានជំនាញពិតប្រាកដ ដើម្បីដើរឱ្យទាន់យុគសម័យនៃការរីកចម្រើន ដែលពិភពលោកត្រូវការ​ធនធានមនុស្សដែលមានជំនាញពិតប្រាកដ ដូចនេះក្នុងនាមជានិស្សិតកំពុងសិក្សា និងសិស្សទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានរួចជាស្រេច ក្នុងការចាប់យកជំនាញពិតប្រាកដដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារការងារ បើពុំនោះទេមិនថាមុខរបរ ឬការងារតូចក្ដីធំក្ដី ក៏នឹងមានអ្នកដទៃដណ្ដើម​ការងារពីយើង​ធ្វើជំនួសផងដែរ ដែលធ្វើឱ្យអត្រាភាពអត់ការងារធ្វើកាន់តែឡើងៗ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ