នារសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរិទ្ឋស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទ ដំណាងមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាជន នៃខេត្តព្រះសីហនុ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រឹង ដាយក្ខាង អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ០៥ នាទីព្រឹក ដោយរោគពាធ នៅជន្មានយុ ៦១ ឆ្នាំ នៅស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ។