រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុក
June 23, 2022 អ្នកទស្សនា :

កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុក ដោយមានការអញ្ជើញដឹកនាំចូលរួមកិច្ចប្រជុំពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ផ្តោតលើការរៀបចំស្តារស្ទឹងសៀមរាប ដើម្បីបញ្ចៀសទឹកលិចក្រុងសៀមរាប។

សូមបញ្ជាក់ផងដែរថា ការស្តារស្ទឹងជំហានទី២ នេះ គឺចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតទៅដល់ចុងស្រុក ដែលការស្តារនេះ គឺជាការៀបចំសោភណ្ឌភាពស្ទឹងសៀមរាប ឱ្យមានភាពបៃតង និងស្រស់បំព្រងថែមទៀត ពិសេសបញ្ចៀសការលិចទឹកក្នុងក្រុងសៀមរាប ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាដើម។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមចំណីស្ទឹងសូមចូលរួមសហការជាមួយអាជ្ញាធរមានសត្ថកិច្ច ដើម្បីរៀបចំស្ទឹងសៀមរាបឱ្យស្របតាមផែនការដែលបានគ្រោងទុក៕

ប្រភភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ