ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី គណកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ អ៊ីម៉ាំអ៊ីម៉ាំម៉ាស្ជិទ ខេត្ត ក្រុង ស្រុក
May 05, 2022 អ្នកទស្សនា :

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលអាចារ្យ អាចារិនី គណកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ អ៊ីម៉ាំអ៊ីម៉ាំម៉ាស្ជិទ ខេត្ត ក្រុង ស្រុក ចំនួនជាង ៤០០នាក់ និងប្រគល់ដីកាសេចក្តីសម្រេចតែងតាំងមន្ត្រីរាជការមន្ទីរ ស្រុក ក្រុង។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងការពារសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនាជាសាសនារដ្ឋ និងបង្កលក្ខណ:ងាយស្រួលដល់សកម្មភាពនៃសាសនាផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានចៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាងជំនឿសាសនាធានាសុខុដុមរមនាសាសនា។

ឯកឧត្តម ក៏បានថ្លែងអំណរគុ ដល់ អាចារ្យ អាចារិនី គណកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ អ៊ីម៉ាំអ៊ីម៉ាំម៉ាស្ជិទ ខេត្ត ក្រុង ស្រុក និងបរិស័ទនៃសាសនាទាំងឡាយដែលតែងតែបានរួមសុខរួមទុក្ខនិងជួយផ្នែកការអប់រំ ប្រៀនប្រដៅពលរដ្ឋដែលជាបរិស័ទអោយប្រព្រឹត្តតែអំពើល្អ អំពើជាកុសល។ ក៏បានខិតខំប្រតិបត្តិខ្លួន ការប្រមូលផ្តុំជាកម្លាំងចូលរួមថែក្សាការពារសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ជម្រុញការកសាងអភិវឌ្ឍន៍មូលដ្ឋាននិងជាតិឆ្ពោះទៅភាពរុងរឿងថ្កុំថ្កលងបន្ថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ឯកឧត្តម បានផ្តាំផ្ញើឱ្យអ្នកកដូចខាងលើ និងបរិស័ទសាសានានានា ដែលមានមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រៀមឯកសារ និងលក្ខណ:ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខដោយជ្រើសរើសគណបក្ស និងបេក្ខជន បេក្ខជននារីដែលខ្លួនពេញចិត្ត។ ក្នុងនោះមានតែគណបក្សកាន់អំណាចដែលមានស្នាដៃ និងបានថែរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព ក៏ដូចជាសេរីភាពជំនឿសាសនារបស់បងប្អូននិងប្រជាជាតិយើង។

ដោយឡែក លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានអោយដឹងថា ក្នុងខេត្តនេះមានវត្តព្រះពុទ្ធសាសនាចំនួន២៥២វត្ត ព្រះសង្ឃទាំងពីរគណ:ចំនួន ៤.២៤២អង្គ ,ក្នងនោះ បានទទួលការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសជម្រុញចំនួន ៣.៩១៣អង្គ។ មានអាចារ្យវត្តចំនួន ១.៨៣៦នាក់ និងតាជី យាយជី សិស្ស និស្សិតវត្ត និងក្មេងកំព្រា ក្មេងគ្មានទីពឹងរាប់រយនាក់ទៀត។

ចំណែកពាហិរសាសនា ឬសាសនាផ្សេងៗ មានគ្រឹស្ទសាសនា មានវិហារ ស្នាក់ការចំនួន ១៨១កន្លែង មានគ្រឹស្ទសបរិស័ទចំនួន ៥.០០៩នាក់។ អ៊ីស្លាមសាសនា មានវិហារ ស៊ូរ៉ាវ ១១កន្លែង មានឥស្លាមសានិកចំនួន ៤.២៨២នាក់ និងពុទ្ធសាសនាមហាយាន មាននិកាយមីឡឹក និកាយគង់ស៊ីអ៊ីម និកាយអ៊ីភ័នតាវ និកាយបាហាយ និងអ្នកតាចិន មានស្នាក់ការមួយចំនួននិងបរិស័ទរាប់រាយនាក់។

តំណាងសាសនានីមួយៗ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីរធម្មការនិងសាសនាដែលបានរៀបចំកម្មវិធីជួបជុំរួមនេះឡើងក្នុងបំណងរឹតចំណងសាមគ្គីភាព ភាតរភាពរវាងថ្នាក់ដឹកនាំខេត្ត មន្ទីរ ជាមួយថ្នាក់ដឹកនាំសាសនានានាក្នុងខេត្ត។ ថ្នាក់ដឹកនាំគំរូល្អបែបនេះ  តែងតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ជួយសម្របសម្រួលគ្រប់សាសនាឱ្យមានសុខដុមរមនីយកម្ម ចេះគោរព ស្រឡាញ់ មានទំនាក់ទំនងល្អទៅវិញទៅមក មិនរើសអើងឬប្រកាន់ និងគ្មានជម្លោះជំនឿសាសនា។ តមក មានការអានដីការតែងតាំងមន្ត្រីរាជការ សេចក្តីសម្រេច តែងតាំងអាចារ្យ អាចាវិនី ខេត្ត ក្រុង ស្រុក និងពិធីប្រគល់លិខិត៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ