ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​ ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពកា​រកាប់​ទន្ទ្រាន​ដីព្រៃ ស្ថិតក្នុងភូមិសាស្រ្ដស្រុកសំឡូត ខេត្តបាត់ដំបង 
June 10, 2022 អ្នកទស្សនា :

នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈ​អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ដើម្បី​ចុះពិនិត្យមើលស្ថានភាពការកាប់ទន្ទ្រានដីព្រៃ ការដុតបំផ្លាញព្រៃឈើ និងការកាយដីលើភ្នំខុសច្បាប់ ដែលស្ថិតនៅក្នុងជម្រកដីព្រៃដែលជាកម្មសិទ្ធិរបស់រដ្ឋស្ថិតនៅភូមិសាស្រ្ដស្រុកសំឡូតខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ក្រុមការងារ​នៃ​មន្ទី​របរិស្ថានខេត្ត និងកងកម្លាំងប្រដាប់អាវុធ ត្រូវស្វែងរកឱ្យឃើញអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងត្រូវ​ចាប់ឱ្យបាននូវជនណាដែលកំពុងមានសកម្មភាពបំផ្លាញដីព្រៃ ជីកកាយដៃភ្នំ ដែលជាកម្មសិទ្ធិរបស់​រដ្ឋ​នេះ ដើម្បីយកកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនត្រូវបន្ធូរដៃឡើយ ព្រោះបើមិនចាត់វិធាន​ការក្ដៅ​ទេព្រៃឈើនៅតំបន់ព្រៃនេះនឹងរងការទន្ទ្រានជាបន្តបន្ទាប់ ចំណែកចំពោះអ្នកដែលធ្វើការកាយ​ដីភ្នំ​ដោ​យខុសច្បាប់ ក៏ត្រូវចាត់វិធានការដែរ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យបន្តទៀតឡើយ ។ ឯកឧត្តម បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ធ្វើការដាំដើមឈើឡើងវិញតាមលទ្ធភាពជាក់ស្ដែង នៅតំបន់​ណាដែលរងការខូចខាតដោយការកាប់ទន្ទ្រាន ការដុតបំផ្លាញ ដើម្បីស្ដារឡើងវិញនូវ​ព្រៃឈើ​នៅតំបន់​មួយនេះ ។

ឯកឧត្តមបានធ្វើការណែនាំដល់អាជ្ញាធរឃុំបន្តផ្សព្វផ្សាយព័ត៌មាននេះដល់ប្រជាពលរដ្ឋ ឱ្យមានការ​យ​ល់​​ដឹង ដើម្បីចៀសវាងប្រជាពលរដ្ឋធ្វើការកាប់ទន្ទ្រានដីព្រៃ តំបន់ភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និង​ណែ​នាំ​ដល់អាជ្ញាធរឃុំ មិនត្រូវធ្វើការចុះហត្ថលេខា ឬទទួលស្គាល់ម្ចាស់កម្មសិទ្ធិដែលប្រើប្រាស់ដីព្រៃ​របស់​រដ្ឋឡើយ បើពុំនោះទេ អាជ្ញាធរឃុំ មានមេឃុំ និងអ្នកពាក់ព័ន្ធដទៃទៀតក៏ត្រូវទទួលខុសត្រូវចំពោះ​មុខ​ច្បាប់ផងដែរ ។

ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ក្នុងថែរក្សានូវព្រៃឈើ និងភ្នំ ដែលជាកម្មសិទ្ធិរបស់រដ្ឋ និងជាសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ពិសេសដើម្បីថែរក្សាទុកដល់កូនចៅជំនាន់ក្រោយ ឱ្យបានឃើញ និងបានស្គាល់អំពីព្រៃឈើ ភ្នំនានាដែលជាទ្រព្យសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ