ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែ ឧសភា ឆ្នាំ២០២២
June 09, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ច ប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំB២ សាលា ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរបានផ្ដោតសំខាន់ទៅលើបញ្ហាបទល្មើសព្រៃឈើ ដោយមានការកាប់ និងការដុត ព្រៃឈើ នៅតាមតំបន់ព្រៃឈើ និងតំបន់ភ្នំស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដោយត្រូវឱ្យមានវិធាន ការការពារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្នុងនាមជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ចំពោះបុគ្គល ដែលធ្វើការទន្រ្ទានព្រៃឈើ ដោយការកាប់បំផ្លាញព្រៃឈើ ការដុតបំផ្លាញព្រៃឈើស្ថិត ក្នុងភូមិសាស្រ្ដ ខេត្តបាត់ដំបងនេះ ត្រូវធ្វើយ៉ាងណាត្រូវតាមដានរកសាវតាឱ្យឃើញ ដើម្បីយកមកផ្ដន្ទាទោស តាមផ្លូវ ច្បាប់ ដោយគ្មានការលើកលែងឡើយ មិនថាបុគ្គលដែលបំផ្លាញព្រៃឈើនោះធ្វើសកម្មភាពពេលយប់ ឬពេលថ្ងៃ ឬជាបុគ្គលមានអំណាចយ៉ាងណាក៏ដោយ ក៏ត្រូវរកឱ្យឃើញទាំងមេខ្លោងដើម្បីធ្វើការដោះ ស្រាយតាមផ្លូវច្បាប់ជាបន្តបន្ទាប់ បើពុំដូចនោះទេ ព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងនឹងត្រូវខ្ទិច គ្មានសល់ឡើយ ក្នុងនោះមិនត្រឹមតែការកាប់បំផ្លាញព្រៃឈើតែប៉ុណ្នោះទេបុគ្គលដែលបំផ្លាញភ្នំ ទន្ទ្រា​នយកភ្នំ ដោយការជីកកាយដីភ្នំ ដែលគ្មានការអនុញ្ញាតពីច្បាប់ក៏ត្រូវចាត់វិធានការដែរ បើពុំនោះទេ ភ្នំជាបន្តបន្ទាប់នឹងលែងមានសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានឃើញឡើយ ។

ឯកឧត្តមបានបន្តទៀតថា ដោយឡែកការបញ្ជាក់ការផ្ទេរកម្មសិទ្ធិដី ដែលជាដីរបបព្រៃឈើ និងបរិស្ថាន ដែលជាកម្មសិទ្ធិរបស់រដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងនេះ បើពុំនោះទេ ក៏នឹងចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ដោយមិនត្រូវមានការលើកលែងឡើយ ។

ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ នៅតែជាបញ្ហាចោទដែលត្រូវ​ដោះស្រាយ ដោយឯកឧត្តមបានណែនាំដល់អភិបាលរងខេត្តទទួលបន្ទុកលើបញ្ហានេះ ត្រូវតែបន្ត​សកម្មភាពក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព បង្រ្កាបការជួញដូរគ្រឿងញៀន នៅភូមិសាស្រ្ដ​ខេត្តបាត់ដំបង ក៏ដូចជាការប្រើប្រាស់គ្រឿងញៀន ព្រោះដោយសារតែគ្រឿងញៀននេះហើយ ទើប​បង្កឱ្យមានភាពអសន្ដិសុខកើតឡើងនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋឥតស្រាកស្រាន្ត បង្កភាពភ័យ​ខ្លាចដល់ប្រជាពលរដ្ឋជាប្រចាំ ។

ចំណែកបញ្ហាចរាចរណ៍ ឯកឧត្តមបានធ្វើការណែនាំដល់អភិបាលរងខេត្តដែលទទួលបន្ទុកបញ្ហានេះ និងអាជ្ញាធរ ត្រូវពិនិត្យឡើងវិញនូវការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យចរាចរណ៍ កន្លែងផាកវិន័យត្រឹមត្រូវ ដោយ​មានការដឹងលឺពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ ដោយឡែកចំពោះមន្រ្ដីអនុវត្តច្បាប់ត្រូវ​តែមានសុក្រឹត្យភាព តម្លាភាព និងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ និងបន្ត​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាបន្ត​បន្ទាប់ឱ្យមាន​ប្រសិទ្ធិភាពខ្ព​ស់ និងទប់ស្កាត់ឱ្យខានតែបានការដឹកជញ្ជូនលើសទម្ងន់ សំពីងសំពោងដែលបង្កឱ្យមាន​ការ​ខូចខាតផ្លូវសាធារណៈ  និងបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើងនៅតាមដងផ្លូវសាធារណៈ ៕

ប្រភព៖ រដ្ឋបាលខេត្តាបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ