នៅថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្ដម ពេជ្រ ជីវ័ន្ត អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំមន្ទីពាក់ព័ន្ធ និងកងកម្លាំងទាំងបី ព្រមទាំងលោកអភិបាលស្រុក បានធ្វើដំណើរតាមទូកបណ្តោយដងទន្លេតូច ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ ដែលបានរងផលប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋ វត្តអារាម និងសាលារៀន នៅឃុំអង្គរអង្គ ស្រុកពាមជរ និងឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឆ្លៀតឧកាសនេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៍បានសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរ សូមអោយបងប្អូនប្រយ័ត្នប្រយែងលើកូនចៅចៀសពីការលុងទឹក និងថែរក្សាសុខភាព៕