រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹង ស្តីពីទឹកជំនន់ទន្លេមេគង្គ ដែលបន្តកើនឡើងដល់កំរិតប្រកាសអាសន្ន

នៅថ្ងៃសៅរ៍ ១៥ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពីទឹកជំនន់ទន្លេមេគង្គ ដែលនៅតែបន្តកើនឡើងជាលំដាប់ គិតត្រឹមម៉ោង ១២:០០ នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គមានកម្ពស់ ២២ ម៉េត្រ ដែលជាកំរិតប្រកាសអាសន្ន។ ដូចនេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ យកអស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទន្លេមេគង្គដែលកំពុងឡើងសន្សឹមៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានលិចលង់ ពិសេសប្រជាពលរដ្ឋនៅតាមមាត់ព្រែក និងមាត់ទន្លេមេគង្គ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ