

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការងារបច្ចេកវិទ្យាឌីជីថល និងការត្រៀមអនុវត្តផែនការលេខ០០៣ ផក របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន-ស្ថានីយ៍ អនុប្រធាននាយកដ្ឋាន-ស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងបន្តពិនិត្យ និងពិភាក្សាបន្ថែមទៀត ទៅលើវឌ្ឍនភាពការងារបច្ចេកវិទ្យាឌីជីថល និងការត្រៀមអនុវត្តផែនការសកម្មភាពគាំទ្រដល់ផែនការគោល លេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ ដេីម្បីជជែកពិភាក្សា អំពីបញ្ហាប្រឈមនិងដំណោះស្រាយ ព្រមទាំងមតិយោបល់ សម្រាប់ជាធាតុចូលល្អៗបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានសើ្នដល់ថ្នាក់ដឹកនាំតាមបណ្ដានាយកដ្ឋាន-ស្ថានីយ៍ ពាក់ព័ន្ធទាំងអស់ ត្រូវបន្ដចូលរួមសហការគ្នាឱ្យបានល្អបន្ថែមទៀតទៅលើការត្រៀមអនុវត្តផែនការសកម្មភាពគ្រាំទ្រដល់ផែនការគោល លេខ ០០៣ ផក របស់ក្រសួងមហាផ្ទៃ នាពេលខាងមុខ ដើម្បីឱ្យមានភាពងាយស្រួយក្នុងការអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ















