កម្ពុជា -អូស្រ្ដាលី បន្តរួមគ្នាបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន
May 23, 2019    អ្នកទស្សនា :

     ថ្ងៃព្រហស្បត្តិ៍ ៥រោជ ខែពិសាខ ឆ្នាំកុរ  ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា  ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម នាយឧត្ដមសេនីយ៍  មា​ស​ វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលជួបជាមួយប្រតិភូរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលដឹកនាំ​ដោយ​លោក ប៊ីណាត ភីលីប  ជាជំនួយការទទួលការងារតំបន់អាស៊ី-អគ្នេយ៍ ដេីម្បីជជែកពិភាក្សាការងារបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន ។

      ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  បានមានប្រសាសន៍ថា  ចំពោះបញ្ហាគ្រឿងញៀនកម្ពុជា  បាននឹងកំពុងខិតខំប្រយុទ្ធប្រឆាំងតាមរយះផែនការយុទ្ធសាស្រ្តពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៤  របស់រាជរដ្ឋាភិបាល បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យក្នុងយុទ្ធនាការលេីកទី៣។

     លោក ប៊ីណាត ភីលីប  ជាជំនួយការ  បានថ្លែងនូវការកោតសរសេីរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលេីការងារប្រឆាំងបទល្មេីសគ្រប់ប្រភេទពិសេសបញ្ហាគ្រឿងញៀន  ដោយភាគីអូស្រ្តាលីនឹងបន្តជួយដល់កម្ពុជាលេីការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែននិងបង្ការទប់ស្កាត់ការចរាចរសារធាតុគីមីផ្សំ៕  គឹមអាន

ប្រភព៖  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ