នៅថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងអនុញាតឱ្យបង្កេីតគណបក្សខ្មែរអភិរក្សនិយមរបស់លោក រៀល ខេមរិន្រ្ទ។
ក្នុងសេចក្តីជូនដំណឹងនេះផងដែរ ដើម្បីទទួលបាននូវសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរអភិរក្សនិយម ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា ៩ វក្យខណ្ឌទី២ មាត្រា១៨ ថ្មី មាត្រា១៩ថ្មី និងមាត្រា ២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។មុនីរម្យ
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា