ឯកឧត្តម អង មង្គល​ អញ្ជើញបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តពោធិ៍សាត់
March 22, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ០២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារនៅខេត្តពោធិ៍សាត់ ដែលប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និង ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត ស្នងការ ស្នងការរង ប្រធាន អនុប្រធានពន្ធនាគារ ក្រុមប្រឹក្សាស្រុក ខណ្ឌ អភិបាលស្រុក អធិការស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ពាក់ព័ន្ធ និងមន្ត្រីសាលាខេត្តជាច្រើនរូបផងដែរ៕​ គឹមអាន

ប្រភព៖​ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ