ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់​សូមចូលរួមឲ្យបានសកម្មក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩ឲ្យបានជោគជ័យ
March 20, 2019    អ្នកទស្សនា :

     ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​  បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម​ឲ្យបាន​សកម្មក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤​ របស់រាជ​រដ្ឋាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០១៩​ ដើម្បីរួមចំណែកក្នុងលើកកម្ពស់សុខុមាលភាព​ប្រជា​ពលរដ្ឋ  ថែរក្សា   និងការពារសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈបង្កបរិយាកាសល្អសម្រាប់ការអនុវត្តយុទ្ធសាស្រ្ត ចតុកោណ​ដំណាក់​កាលទី៤ នៃរាជរដ្ឋាភិបាលថ្មី ឱ្យបានជោគជ័យ ។ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះក្នុង​ឱកាសអញ្ជើញ​ជាអធិបតីដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩​ នៅថ្ងៃពុធ១៥ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩​ នាទីស្តីការក្រសួងមហាផ្ទៃ។

     ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្តថា​ តាមរយៈអង្គសន្និបាតរបស់យើងនាពេលនេះ គឺមានលក្ខណៈ ពិសេស ជាងពេលមុនៗ ដោយសារថា ជាសន្និបាតបូកសរុបលទ្ធផលការងារ ដែលយើង​បានរួមគ្នាអនុវត្តជាចុងក្រោយនូវកម្មវិធីនយោបាយកែទម្រង់ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា និងការចាប់ផ្ដើមអនុវត្ដ កម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ កាលពី​ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ