សម្តេចតេជោ ហ៊ុន សែន កោតសរសើ​រ និងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ
February 14, 2019    អ្នកទស្សនា :

     ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នារសៀល​ថ្ងៃព្រហស្បតិ៍ ​១០កើត ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តី​ការក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍កោតសរសើ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំរបស់មន្ត្រីរាជការស៊ីវិល និង​កងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃទាំងអស់ដែលបានប្រឹងប្រែងបំពេញការងារ ការពារ​រក្សា​សន្តិសុខសណ្តាប់ធ្នាប់ ការពារបានសុខសន្តិភាព ដើម្បីប្រយោជន៍ជាតិ និងប្រជាជនទាំងមូល។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានបញ្ជាក់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ត្រូវ ពង្រឹង​សមត្ថភាព និងបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងប្រឆាំងដាច់ខាតរាល់បដិវត្តន៍ពណ៌៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ