ក្រសួងមហាផ្ទៃ បានលើកយកប្រធានបទចំនួន៩ ដើម្បីមកពិភាក្សា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព​ការងារ​នាពេលខាងមុខ
February 13, 2019    អ្នកទស្សនា :

     នារសៀលថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រោយពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល​ការងារឆ្នាំ​២០១៨ និងលើកទិសដៅ​ការងារ​ឆ្នាំ​២០១៩ ​ អង្គសន្និបាតបានបែងចែកក្រុមការងារ និងបានលើកយកប្រធានបទចំនួន៩ ដើម្បីមក​ពិភាក្សា និងស្វែងរកធាតុចូល ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារនាពេលខាងមុខ ដែល​ប្រធានបទទាំង៩នោះរួមមាន៖

  • ១-ការគ្រប់គ្រង ចាត់ចែងមុខងារដែលបានផ្ទេរ ការគ្រប់គ្រងប្រើប្រាស់​មន្រ្តីរដ្ឋបាល​ថ្នាក់​​​ក្រោម​ជាតិ មានការលំបាក ភាពងាយស្រួលយ៉ាងណា? ការគ្រប់គ្រងមន្រ្តី​រាជការ​ស៊ីវិលក្រសួងមហាផ្ទៃ ដែលបំពេញការងារនៅសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មានចំណុចសកម្ម អសកម្មយ៉ាងណាខ្លះ?
  • ២-ការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការដោះស្រាយបណ្តឹងតាមរយៈការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រដ្ឋបាលទាំងនេះ
  • ៣-ការដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះ​ស្រាយ​​ទំនាស់​​ក្រៅប្រព័ន្ធតុលាការពិសេសទំនាស់ដីធ្លី ព្រមទាំងវិធាន​ការក្នុងការ​គ្រប់​គ្រង​ធនធានធម្មជាតិ និងបរិស្ថាន។
  • ៤-ជំរុញការផ្តល់ការងារផ្តល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ មានភាពងាយស្រួល និង​បញ្ហាប្រឈមអ្វីខ្លះ?
  • ៥-ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ វិធានការបង្ការ ទប់ស្កាត់ បង្ក្រាបអំពើភេរវកម្ម ចលនាបដិវត្តន៍ពណ៌ ប្រឆាំង​បទ​ល្មើសនានា
  • ៦-ប្រសិទ្ធភាពនៃយន្តការ និងការចាត់តាំងអនុវត្តការងារត្រួត​ពិនិត្យគ្រឿងញៀន​នៅ​ថ្នាក់​​ក្រោមជាតិ ពិសេសក្នុងការអនុវត្តផែនការយុទ្ធនា​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់លើកទី៣ របស់រាជរដ្ឋាភិបាល
  • ៧-ការគ្រប់គ្រងជនបរទេសគ្រប់ប្រភេទ ពិសេសជនបរទេសអន្តោប្រវេសន្ត និង​ហត្ថពលករបរទេស
  • ​ ៨-ការគ្រប់គ្រងជនជាប់ឃុំ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខភាព មនុស្សធម៌ អប់រំ​កែ​ប្រែ ឈានទៅធ្វើសមាហរណកម្មក្នុងសង្គមវិញ មានភាពងាយស្រួល និងមាន​បញ្ហា​ប្រឈមអ្វីខ្លះ?
  • ៩-ការគ្រប់គ្រងដឹកនាំ និងអនុវត្តតួនាទី ភារកិច្ច និងមុខងារនៃរដ្ឋបាលក្រុង ស្រុក នា​ពេល​បច្ចុប្បន្ន និងវិធានការនានា សម្របសម្រួលក្នុង​ការអនុវត្តគោល​ការណ៍កែ​សម្រួលរចនាសម័្ពន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ស្រុកក្រុង នាពេលខាងមុខ៕គឹមអាន

           ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ