សម្តេចក្រឡាហោម ស ខេង លើកឡើងថា មន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវមានទំនួលខុសត្រូវ និងដោះស្រាយ​ភ្លាម​ៗ​ជូនប្រជាពលរដ្ឋនូវរាល់បញ្ហាដែលបានកើតឡើង
February 13, 2019    អ្នកទស្សនា :

     ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល​ការងារឆ្នាំ​២០១៨ និងលើកទិសដៅ​ការងារ​ឆ្នាំ​២០១៩ នាព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩​ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា មន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចេញមុខដោះស្រាយ  ឬបកស្រាយនូវរាល់ការ​ពិតភ្លាមៗជូនប្រជាពលរដ្ឋ នៅពេលមានបញ្ហាណាមួយប៉ះពាល់ដល់អង្គភាព មិនត្រូវចំណាយ​ពេល​រង់​ចាំ​ចំណាត់ការពីថ្នាក់ក្រសួងនោះឡើយ។ សម្តេចក្រឡាហោម បន្តថា បច្ចុប្បន្នប្រ​ព័ន្ធផ្សព្វផ្សាយ​មានច្រើនរួមមាន៖ ទូរទស្សន៍ វិទ្យុ កាសែត និងព័ត៌មានអនឡាញជាដើម ដូច្នេះ ថ្នាក់ដឹកនាំ និងមន្ត្រី​ពាក់​ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណា ពិនិត្យតាមដានព័ត៌មានទាំងអស់តាមរយៈ​បណ្តាញផ្សព្វផ្សាយ​នោះ ក្នុងករណីមានព័ត៌មានណាមួយដែលប៉ះពាល់ដល់អង្គភាព ឬទាក់ទងនឹងដែនសមត្ថកិច្ច​របស់​ខ្លួន ត្រូវប្រជុំពិភាក្សាគ្នា និងធ្វើការតាមដាន ស៊ើបអង្កេតរកដើមចមនូវបញ្ហាទាំងនោះ ដើម្បីធ្វើការបក​ស្រាយជូនប្រជាពលរដ្ឋបានភ្លាមៗ ទាន់ពេលវេលា និងត្រឹមត្រូវ ខណៈក្នុងរយៈកាលកន្លង​មកស្ថាប័ន​រដ្ឋ និងរដ្ឋបាលខេត្តមួយចំនួន នៅមានការយឺតយ៉ាវក្នុងការបកស្រាយឆ្លើយតបទៅប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ហាជាដើម៕គឹមអាន-យ៉ាមី

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ