នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រួសក្រហម ប្រវែង ១៣ គ.ម និងអគាសិក្សា ០២ខ្នង មាន ០៩ បន្ទប់នៃសាលាបឋមសិក្សាព្រះចំបក់ ស្ថិតនៅឃុំផ្អាវ និងសាលាបឋមសិក្សាតេជោទឹកខៀវ ស្ថិតនៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕