សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងក្បួនដង្ហែរសពសម្តេចវិបុលបញ្ញា សុខ អាន
March 19, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីក្បួនដង្ហែរសពសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ក្បួនដង្ហែរសពគឺចេញពីភូមិគ្រឹះសម្តេច នៅរុក្ខវិថីសម្តេចប៉ាន សង្កាត់បឹងរាំងខណ្ឌដូនពេញ តាមមហាវិថីព្រះនរោត្តមហើយដង្ហែរជុំវិញវិមានឯករាជ្យ ឆ្ពោះទៅកាន់ទីឈាបនដ្ឋានមុខវត្តបទុមវត្តីក្បែរព្រះបរមរាជវាំង ដើម្បីធ្វើពិធីបូជាសពទៅតាមប្រពៃណីជាតិ ដោយសម្តេចពញ្ញាចក្រី ហេងសំរិន ជាអ្នកផ្តល់ព្រះអគ្គីដល់សពសម្តេចវិបុលបញ្ញា៕នៅវេលាម៉ោងប្រមាណ៣-៤រសៀលថ្ងៃអាទិត្យនេះ ធាតុរបស់សម្តេចវិបុលបញ្ញា សុខ អាន នឹងត្រូវយកទៅបោះចូលទៅក្នុងទឹកទន្លេមុខព្រះបរមរាជវាំង ដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់      សម្តេច បានទៅកាន់សុគតិភព និងឲ្យត្រជាក់ត្រជុំដូចទឹកទន្លេ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ