សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យនិស្សិតខ្មែរទទួលបានអាហារូបករណ៍ទៅសិក្សានៅណូវែល​ហ្សេឡង់ចូលជួប​សម្តែងការគួរសម
January 17, 2019    អ្នកទស្សនា :

     នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​អនុញ្ញាតឲ្យនិស្សិតខ្មែរដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលណូវែលហ្សេឡង់ទៅសិក្សានៅប្រទេសណូវែល​ហ្សេឡង់ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍​មួយចំនួនមុនចេញដំណើរ​ទៅ​សិក្សា​នៅប្រទេសណូវែល​ហ្សេឡង់។

     សម្តេចក្រឡាហោម ស ខេងបានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗ​ដែលជានិស្សិតទាំងអស់​ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាទំពាំងស្នងឬស្សី និងក្រោយពេលបញ្ចប់ការសិក្សា​ត្រូវជួយ​បំរើសង្គម​ខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅលើជំនាញដែលខ្លួនបានសិក្សាបន្ថែមនោះ។  សម្តេចក៏បានបញ្ជាក់ដល់និស្សិតទាំងនោះទៀតថា ត្រូវខិតខំសិក្សារៀនសូត្រយក​ចំណេះវិជ្ជាដែល​យើង​ទទួលបាន និងត្រូវត្រឡប់មកជួយប្រទេស​ជាតិវិញបន្ទាប់ពីយើងត្រូវបាន​បញ្ចប់ការ​សិក្សា​ដោយ​ជោគជ័យនោះ។ សម្តេចលើកទឹកចិត្តដល់ក្រុមនិសិត្សទាំងអស់ត្រូវ សាមគ្គីគ្នាទាំង​ក្រៅ​ប្រទេស និងក្នុងប្រទេស ហើយត្រូវផ្សព្វផ្សាយនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឲ្យគេបានដឹង៕​គឹមអាន

ដោយ៖ នាយដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ