សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អត្ថន័យពាក្យ "ភាពជាដៃគូ" ក្នុងវេទិកាជួបជាមួយអង្គការសង្គមស៊ីវិល
January 17, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល គឺមានន័យសំដៅទៅលើការទំនាក់ទំនងដោយស្មោះត្រង់រវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិលក្នុងការធ្វើសកម្មភាពអ្វីមួយ សម្រាប់បម្រើផលប្រយោជន៍សង្គម។ សម្តេចក្រឡាហោម មានប្រសាសន៍ដូចនេះ នៅក្នុងវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។ សម្តេចក្រឡាហោមបន្តថា ជារួមមកការអនុវត្តការងារក្នុងលក្ខណភាពជាដៃគូ ហើយជោគជ័យដែលអាចទទួលទៅបានគឺអាស្រ័យទៅភាគីទាំងពីរ សហការរួមគ្នាក្នុងការបំពេញកិច្ចការ និងដោះស្រាយបញ្ហាជាមួយគ្នាដោយស្មោះត្រង់ដោយគ្មានលាក់លៀម។ សម្តេចបានបន្ថែមទៀតថា ភាគីដែលជាដៃគូនិងគ្នា ត្រូវមានការទុកចិត្តគ្នា គាំទ្រគ្នា គោរពគ្នាទៅវិញទៅមក និងត្រូវចេះអធ្យាស្រ័យគ្នាផងដែរ។ ជាងនេះទៅទៀតត្រូវរៀនសូត្រ និងចែករំលែកបទពិសោធន៍អោយគ្នាទៅមក ដើម្បីសម្រេចបាននូវគោលដៅរួមគ្នា។​ ជាមួយគ្នានេះផងដែរ​ សម្តេចក្រឡាហោម ក៏បានស្នើដល់តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿង ដូចបណ្តាប្រទេសនានាលើសកលលោក៕គឹមអាន
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ