អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
January 17, 2019    អ្នកទស្សនា :

     នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នាសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំ ពិនិត្យរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ប្រធាននាយកដ្ឋាននិងមន្ត្រីពាក់ព័ន្ធផងដែរ ។ ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានសម្តែងនូវមោទនភាពនិងឯកភាពលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៨ និងជម្រុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចបានជោគជ័យឆ្នាំ២០១៩បន្តទៀត។

     សូមបញ្ជាក់ថា ​តាមសេចក្តីព្រាងរបាយការណ៍បានអោយដឹងថា ក្នុងឆ្នាំ២០១៨ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃសម្រេចបាននូវជោគជ័យជាច្រើនក្នុងសកម្មភារគាំទ្រដល់សេវានៃការផ្គត់ផ្គង់ដល់កងកម្លាំងនគរបាលជាតិដូចជា ការបែងចែកគោលរបបប្រចាំឆ្នាំ ការបើកផ្តល់ប្រាក់បៀវតស្សន៍ បំពេញតម្រូវការសម្ភារបច្ចេកទេស កសាងហេដ្ឋារចនាសម្ព័ន្ធតាមភូមិ ឃុំ និងអង្គភាពមានផ្លូវថ្នល់ អគារស្នាក់នៅ និងហូបចុករបស់កងកម្លាំងនគរបាលជាតិ ប៉ុស្តិនគរបាលរដ្ឋបាល៕គឹមអាន

ប្រភព៖  អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ