អគ្គាធិការដ្ឋាន រៀបចំវគ្គបណ្តុះបណ្តាលបំប៉នខ្លីជូនមន្ត្រី ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អបន្ថែមទៀត
January 17, 2019

     នាថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលបំប៉នខ្លីដល់ជូនមន្ត្រីនៃអគ្គាធិការដ្ឋាន ដើម្បីលើកកំពស់,  អភិវឌ្ឍន៍សមត្ថភាពរបស់មន្រ្តី និងបង្កើនប្រសិទ្ធភាពការងារបន្ថែមរបស់អគ្គាធិការដ្ឋានអោយកាន់តែល្អប្រសើរបន្ថែមទៀត។ វគ្គបណ្តុះបណ្តាលនេះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យចំណុះអគ្គាធិការដ្ឋានផងដែរ។

     គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលពេលនេះ គឺផ្តោតលើវិធីសាស្រ្តវិភាគស្ថានភាព តាមរយៈ SWOT (Strength -ចំណុចខ្លាំង ,Weakness -ចំណុចខ្សោយ, Opportunity -ឱកាស, Threat -ផលវិបាក) , Problem -tree វិធីសាស្រ្តរកអោយឃើញនូវ បញ្ហាស្នូល ហេតុបង្ក និងផលវិបាកនៃបញ្ហារបស់ស្ថានភាព ដោយមានការឧទ្ទេសនាមដោយលោកសាស្រ្តាចារ្យ ដួង វណ្ណា៕គឹមអាន

ប្រភព៖ អគ្គាធិការដ្ឋាន

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ