គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃជំរុញឲ្យមន្រ្តីពាក់ព័ន្ធចូលរួមសហការ​កាន់តែផុលផុសក្នុងការលុបបំបាត់ផលិតផលក្លែងក្លាយ
December 07, 2018    អ្នកទស្សនា :

    ក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ស្តីពីកំណត់សម្គាល់ទំនិញពិត និងទំនិញក្លែងក្លាយ នាថ្ងៃ​​​សុក្រ ទី១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះ​ថ្នាក់​​មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានមានប្រសាសន៍ថា ការចូលរួម​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់បណ្តាភាគីពាក់ព័ន្ធទាំងអស់គឺជាកត្តាយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគមកកាន់កម្ពុជា ដោយហេតុថារាល់​ផលិតផល​​ក្លែងក្លាយទាំងអស់ប៉ះពាល់យ៉ាងខ្លាំងទាំងសុខភាពដល់អ្នកប្រើប្រាស់ ទាំងទីផ្សារ​សម្រាប់ផលិតផលដែលមានគុណភាពផងដែរ។ ឯកឧត្តមថ្លែងថា៖សកម្មភាពដែលយើង​ធ្វើ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឬឱសថក្លែងក្លាយគឹជួយផល​ប្រយោជន៍​ស្របច្បាប់របស់​អ្នក​វិនិយោគទុន របស់អ្នកដែលខំប្រើប្រាស់តម្រិះ ប្រាជ្ញាច្នៃប្រឌិតឡើង​នូវស្លាកសញ្ញា​ផលិតផល​ដែល​មានគុណភាព ប៉ុន្តែអ្នកដែលមានគំនិតទុច្ចរិតឆ្លាតឱកាស គឺមិនចំណាយដើមទុន មិនចំណាយ​កម្លាំងប្រាជ្ញាទៅច្នៃប្រឌិតរបស់មួយរបស់ខ្លួន បែទៅជាចម្លងតាមហើយ ធ្វើអោយខូចស្លាកយីហោ ធ្វើ​​អោយខូចគុណភាព កេរ្តិ៍ឈ្មោះរបស់ផលិតផលនឹងទៀត។  ឯកឧត្តមបន្តថា ការរីការរីករាលដាល​នៃផលិតផលក្លែងក្លាយគ្រប់ប្រភេទនៅក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក​​​គឺជាបញ្ហាប្រឈម​ដ៏ធំមួយគួរឲ្យព្រួយបារម្មណ៍ និងកំពុងបង្កហានិភ័យ​ខ្ពស់​​ដល់សេដ្ឋកិច្ចជាតិ និងសន្តិសុខ​សាធារណៈ​ផងដែរ ដែលទាមទាឲ្យមានការបង្ការ ទប់ស្កាត់ និង​បង្រា្កបបទល្មើសទាំងនេះ ដូច្នេះការចូលរួម​ប្រយុទ្ធ​ប្រឆាំងជាមួយផលិតផលក្លែងក្លាយនេះ។ ឯកឧត្តមបានបញ្ជាក់ដែរថា កម្ពុជាកំពុងយ​កចិត្ត​ទុកដាក់ និងផ្តួចផ្តើមឲ្យមានកិច្ចសហការ​ក្នុងការទប់ស្កាត់បទល្មើសផលិតផលក្លែងក្លាយ ដែលមិន​ត្រឹមតែផលិតឱសថប៉ុណ្ណោះទេ ប៉ុន្តែផលិតផលក្លែងក្លាយជាច្រើនប្រភេទទៀត ក៏ត្រូវបានយ​កចិត្ត​ទុកដាក់ទប់ស្កាត់ និងលុបបំបាត់ផងដែរ។
        ឯកឧត្តម​បានបន្ថែម​​​​ទៀតថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងសន្និសិទថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំង​ឱសថក្លែង​ក្លាយ និងអន់គុណភាព បានគាំទ្រយ៉ាងមុតមាំចំពោះសកម្មភាព បេសកម្ម និងលទ្ធភាពនានាដែល​គណៈ​​កម្មាធិការសម្រេចបាន និងបានយកប្រធានបទ ស្តីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និង​អន់គុណភាពទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកម្រិតអាស៊ាន និងអាស៊ីអឺរ៉ុប៕គឹមអាន

ប្រភព៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ