សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចួលជួបជម្រាបលា
November 14, 2018    អ្នកទស្សនា :

     នារសៀលថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឯកឧត្តម Willilam A. Heidt  ចួលជួបជម្រាបលា នាទីស្តីការក្រសួងមហាផ្ទៃ។

     សូមបញ្ជាក់ដែរថា ឯកអគ្គរដ្ឋទូត ឯកឧត្តម William Heidt បានទទួលការយល់ព្រមឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ហើយបានស្បថចូលបំពេញការងារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា​

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ