សម្តេចក្រឡាហោម​ ស​ ខេង​ អញ្ជើញចូលរួមព្រះ​រាជពិធី​ពន្លត់ភ្លើង​ជ័យ ក្នុងថ្ងៃបញ្ចប់បុណ្យឯករាជ្យជាតិលើកទី៦៥
November 11, 2018    អ្នកទស្សនា :

     នារសៀលថ្ងៃអាទិត្យ​ ៤កើត​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ អញ្ជើញចូលរួមព្រះ​រាជពិធី​ពន្លត់ភ្លើង​ជ័យ​ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ​ ដែលភ្លើង​ជ័យនេះ ព្រះករុណា ព្រះមហាក្សត្រ ប្រទាន​ដុត​បំភ្លឺ ក្នុង​ព្រះ​រាជពិធី​រំលឹក​ខួប ៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិនា ថ្ងៃទី​០៩ ខែវិច្ឆិកា​ កន្លងទៅនេះ​ ដោយត្រូវបាន​រក្សាទុក​រយៈ​ពេល ៣ ថ្ងៃមកហើយ​ ដោយមាន​កងកម្លាំង ៤ រូប ឈរ​ប្រចាំការ យាម​នៅ​ទិស​ទាំង ៤ នៅ​កណ្តាល​វិមានឯករាជ្យ ទាំងយប់​ទាំង​ថ្ងៃ គឺ​២៤​ម៉ោង ក្នុង ១​ថ្ងៃ​។​

​     សូមបញ្ជាក់ដែរថា​ កម្ពុជា​បានរៀបចំ​ពិធី​អបអរសាទររំលឹក​ខួប ៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ មានលក្ខណ​ទ្រង់ទ្រាយ​ធំ​ខុសពី​ឆ្នាំមុនៗ និងមាន​មិ​ទ្ទិញ​មហាជននៅមុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់បំផុត​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។​ ក្នុង​មិ​ទ្ទិញ​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥​ឆ្នាំនេះដែរ​ ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មហាជន​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ ក្នុងការ​ការពារ​ឯក​រាជ្យ​ភាពជា​តិ ប្រឆាំង​​ការជ្រៀតជ្រែក​ពីសំណាក់បរ​ទេស ដោយបន្តអនុវត្តតាមព្រះរាជ​បូជនីយកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរបស់សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ៕គឹមអាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ