នៅព្រឹកថ្ងៃសុក្រ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៥ ឆ្នាំនេះគឺប្រារព្ធធ្វើធំនៅទីតាំងវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំងដោយមានការចូលរួមពីមហាជន មន្ត្រីរាជការ យុវជន យុវតី ព្រមទាំងមានមានពិធីដើរព្យុះហយាត្រាជាច្រើនទៀតផងដែរ៕គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា