ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រៀង គំរូប្លង់បាណូសម្រាប់ចូលរួមតាំង ពិព័រណ៌ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ
October 17, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំពិព័រណ៌ ដើម្បីចូលរួម អបអរសាទរទិវាខួបអនុស្សាវរីយ៍ ២០ឆ្នាំ​ នៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ អញ្ជើញជាអធិបតីដឹកនាំកិច្ច ប្រជុំឆ្លងសេចក្តីព្រៀងគំរូប្លង់បាណូសម្រាប់ចូលរួមតាំងពិព័រណ៌ ក្នុងពិធីសម្ពោធ វិមានឈ្នះឈ្នះ ដែលនឹងគ្រោង ធ្វើឡើងរយៈពេល​ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ខាងមុខ ក្រោម​អធិបតីភាព​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា វិមានឈ្នះឈ្នះ ដែលមានកម្ពស់ប្រមាណ ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ ត្រូវបានសាងសង់លើផ្ទៃដី​សរុប​ចំនួន ៨ហិកតា ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕សិដ្ឋ
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ