សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល
June 21, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨  នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលមានការចូលរួមពីបណ្តាថា្នក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាសមាគម សង្គមស៊ីវិលជាច្រើនផងដែរ។ ការរៀបចំអោយមានវេទិកានេះឡើងក្នុងគោលបំណង ដើម្បីអោយភាគីទាំងពីរទាំងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា​ ដែលជាចំណុចអសកម្មនាពេលកន្លងមក ហើយធ្វើការរួមគ្នាអោយកាន់តែជិតស្និតក្នុងការអភិវឌ្ឍន៍​ អោយសង្គមកម្ពុជាកាន់តែរីកចំរើនសម្រាប់បច្ចុប្បន្ន និងទៅពេលខាងមុខ។ ក្នុងឱកាសនោះដែរ  សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថា្នក់ក្រោមជាតិសហការរួមគ្នាជាមួយអង្គការសង្គមស៊ីវិល ដោយផ្អែកលើការពិត ត្រឹមត្រូវដោយមិនលំអៀង ក្នុងឆន្ទៈរួមគ្នាធ្វើប្រទេសកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត។ 
  ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកសាជាថ្មី ចំពោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលខកខានមិនបានបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ដែលមិនបានចុះបញ្ជីនិងតម្កល់សំណុំឯកសារនៅក្រសួងមហាផ្ទៃ ត្រូវបំពេញអោយបានត្រឹមត្រូវវិញស្របតាម ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ