សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ លោកជំទាវ Ayda Onlu  អគ្គរដ្ឋទូតតួរគីទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
June 13, 2018    អ្នកទស្សនា :

រសៀលថ្ងៃពុធ ១កើត ខែបឋមាសាធ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨  នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកជំទាវ Ayda Onlu  អគ្គរដ្ឋទូតតួរគីទើបតែងតាំងថ្មី  ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម។

ក្នុងជំនួបនេះសម្តេចក៏បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសតួរគី និងប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា។ ហើយសម្តេចក៏ជឿជាក់ថាវត្តមានរបស់លោកជំទាវ Ayda Onlu  អគ្គរដ្ឋទូតតួរគីទើបតែងតាំងថ្មី និងបន្តគាំទ្រចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានកាន់តែល្អបន្ថែមទៀត ហើយក្រសួងមហាផ្ទៃកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការជួយគាំទ្រគ្រប់លទ្ឋភាពនិងគ្រប់សមត្ថកិច្ចរបស់ខ្លួនចំពោះស្ថានទូតតួរគី ប្រសិនបើមានតម្រូវការផ្សេងៗ។

ក្នុងនោះផងដែរ លោកជំទាវ Ayda Onlu ក៏បានថ្លែងអំណរគុណចំពោះការផ្តល់់នូវទំនាក់ទំនងដ៏ល្អនេះផងដែរ ហើយលោកជំទាវក៏បានលើកឡើងថា វត្តមានរបស់លោកជំទាវនៅកម្ពុជានេះ គឺនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនងជាច្រើនវិស័យថែមទៀតជាមួយកម្ពុជា ដែលមានទាំងវិស័យ នយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ជាងនេះទៅទៀតលោកជំទាវ Ayda Onlu ក៏បានលើកឡើងថា ប្រទេសតួរគីក៏បានអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសតួរគី ដែលគ្រោងនិងចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រាងចំនួន៨ជាមួយគ្នាចំពោះប្រទេសទាំងពីរនាពេលខាងមុខ ប៉ុន្តែនៅពេលនេះកំពុងរងចាំការសម្រេចពីសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា។ ហើយក្នុងនោះលោកជំទាវក៏បានស្នើ ប្រសិនបើមានឱកាសអាចនិងបន្ថែមនូវកិច្ចព្រមព្រាងមួយទៀតស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ដែលការងារភាគច្រើនគឺជាស្នូលដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវការរីករាយចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការបង្កើននៅទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យចម្រុះជាច្រើន។ ហើយសម្តេសក៏បានស្នើទៅស្ថានទូតតួរគី ប្រសិនបើមានបំណង ឬក៏សំណូមពរអ្វីក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះ អាចធ្វើការទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃកម្ពុជា ដើម្បីពិនិត្យទៅលើការងារកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះ។

ហើយលោកជំទាវក៏បានបន្ថែមថា ពាក់ពន្ធ័និងវិស័យសន្តិសុខនេះគឺខាងប្រទេសតួរគីមានបទពិសោធន៍ច្រើន ដូចជាលើការងារ បណ្តុះបណ្តាល ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារជួញដូរមនុស្ស ហើយប្រទេសតួរគីអាចនិងចែករំលែកនូវបទពិសោធន៍ផ្សេងៗដែលមាន ហើយជាពិសេសទៀតនោះគឺការងារប្រយុទ្ធប្រឆាំងភេរវកម្ម ប្រទេសតួរគីក៏មានជំនាញខ្លាំងផងដែរនៅលើវិស័យនេះ ដែលអាចបង្កើតសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

សម្តេចក្រឡាហោង ក៏បានស្វាគមន៍ការស្នើក្នុងការបង្កើតកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍នេះ។ ហើយជាចុងក្រោយសម្តេចក្រឡាហោម ក៏បានជូនពរក្នុងការបំពេញអណត្តិការទូតរបស់លោកជំទាវនៅក្នុងប្រទេសកម្ពុជាឲ្យទទួលបានជោគជ័យ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ