ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានអនុញ្ញាតឱ្យ គណៈប្រតិភូ មកពីអង្គការអន្តរជាតិការពារជនស៊ីវិល ចូលជួបពិភាក្សាការងារ
April 11, 2018    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក CHENG BAO នាយកមជ្ឈមណ្ឌល ភ្នាក់ងារគាំទ្រ និងសហប្រតិបត្តិការការពារជនស៊ីវិល (ICDO) និង ឧកញ៉ា WANG KITMAN ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រត្តិបត្តិ ក្រុមហ៊ុន ខាមបូឌាន ហ្វ៊ែវិន អនធើប្រាយ ខមភេនី លីមីធីត (CFE) ព្រមទាំងសមាជិក ចូលជួបពិភាក្សាការងារ។
ក្នុងកិច្ចជំនួបនោះ មានគោលបំណងពិភាក្សាលើប្រធានបទចំនួន៦ ដូចជា៖
១. ធ្វើការសិក្សា ពីស្ថានភាពថ្មីៗនៃការងារសង្គ្រោះបន្ទាន់ និងឧស្សាហកម្មពន្លត់អគ្គិភ័យ នៅកម្ពុជា
២. យោងតាមគំនិតផ្តួចផ្តើមផែនការ១០ឆ្នាំ នៃអង្គការអន្តរជាតិការពារជនស៊ីវិល (ICDO) សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រត្តិបត្តិលើកទី៤៩ និងសន្និបាតកំពូលលើកទី២២ បានដាក់ចេញនូវការសហប្រត្តិបត្តិការទ្វេរភាគី ជាមួយប្រទេសសមាជិកអាស៊ាន (ASEAN)
៣. យោងតាមសេចក្តីត្រូវការពីប្រទេសកម្ពុជា ដើម្បីបំពេញគ្រប់គ្រាន់នូវប្រព័ន្ធសង្រ្គោះបន្ទាន់ ឧបករណ៍ និងបច្ចេកវិទ្យាកាន់តែប្រសើរឡើង និងដើម្បីអនុវត្តវគ្គហ្វឹកហាត់ (ដែលមិនមែនជាការបង្ការអគ្គិភ័យដោយប្រើសម្ភារបុរាណ)។
៤. យោងតាម អង្គការរអន្តរជាតិការពារជនស៊ីវិលអាស៊ាន ដែលមានឧបករណ៍និយាមបច្ចេកទេសពន្លត់អគ្គិភ័យ ស្នើដោយទទូចដល់កម្ពុជាបង្កើតឱ្យមានមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ សម្ភារ បរិក្ខារពន្លត់អគ្គិភ័យ ការហ្វឹកហ្ខឺន និងទទួលបានគម្រោងនានា
៥. ពិភាក្សា ពីភាពអ្វីដែលអាចធ្វើបាននៃ (ICDO) និងភ្នាក់ងារគាំទ្រ និងសហប្រត្តិបត្តិការអន្តរជាតិការពារជនស៊ីវិល (ICDSCA) ជាសមាជិក ដើម្បីតាំងការិយាល័យប្រចាំអាស៊ីប៉ាស៊ីហ្វិក និងដាក់ទីតាំងមូលដ្ឋានឃ្លាំងឧបករណ៍
សម្ភារ បរិក្ខារសង្រ្គោះបន្ទាន់នៅកម្ពុជា
៦. មានគម្រោង អញ្ជើញថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ធ្វើទស្សនកិច្ចនៅការិយាល័យកណ្តាល(ICDO)ហ្សឺណែវ ដើម្បីផ្លាស់ប្តូរបទពិសោធន៍៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ