ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣
November 19, 2023    អ្នកទស្សនា :

ភ្នំពេញ ៖ នាល្ងាយថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅទីលានបាល់ទះ វិមានពហុកីឡដ្ឋានជាតិ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមប្រកួតពីសមាគម និងក្លិបកីឡា ចំនួន ២៩ក្រុម។ ជាលទ្ធផល បិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត សមាគមបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានជ័យលាភីលេខ១, ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ២ និងក្លិបបញ្ជាការដ្ឋានកងអង្គរក្ស ទទួលបានជ័យលាភីលេខ៣។

រង្វាន់ដែលផ្តល់ជូនដល់ក្រុមកីឡាករទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ គឺ ៖ លេខ១ ទទួលបានពានជ័យលាភី មេដាយមាស និងថវិកា ចំនួន ៥០លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ និងថវិកា ចំនួន ២០លានរៀល និងលេខ៣ ទទួលបានមេដាយសំរឹទ្ធិ និងថវិកា ចំនួន ១២លានរៀល៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

 

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ