ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើរបាយ​ការណ៍កា​រងា​រ​​ប្រ​ចាំខែតុលា និងលើក​ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ
October 27, 2023    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ការងារ​ប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងការងារពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ(២០២៤-២០២៨)របស់អគ្គនាយកដ្ឋានរដ្ឋបាល​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោ​ក​ជំទាវ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ​និងមន្រ្តីពាក់ព័​ន្ធជាច្រើន​រូបផ​ង​ដែរ​​។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល មានប្រសាសន៍​ថាស្វា​គ​​ម​ន៍ និងលើកឡើងអំពីសារៈសំខាន់នៃអង្គប្រជុំ​ពិភាក្សាលើរបាយការណ៍ការងារ​ប្រចាំខែតុលា និងលើ​កទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៣ និងការងារពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ(២០២៤-២០​២៨​)របស់អគ្គនាយកដ្ឋានរដ្ឋបាលនាពេលនេះ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម អគ្គនាយក បានអនុញ្ញា​ត​ឱ្យ​​ប្រធានាយកដ្ឋាននីមួយៗធ្វើសេចក្តីរាយការណ៍សង្ខេប វឌ្ឍនភាពការងារ​សំខា​​ន់ៗ បញ្ហាប្រឈម និ​ងទិ​សដៅការងារបន្ត ជូនអង្គប្រជុំទាំងមូល។

ក្រោយការស្តាប់សេចក្តីរាយការណ៍សង្ខេប របស់ប្រធាននាយកដ្ឋានរួចរាល់ហើយនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងអង្គប្រជុំបានជជែកពិភាក្សា ការងារពាក់ព័ន្ធ​​នឹ​ង​ផែ​ន​កា​​រយុទ្ធសាស្ត្រ ៥ឆ្នាំ(២០២៤-២០​២៨​) ដោយផែនការនេះ ​មានគោលបំណងដើម្បីលើកកម្ពស់​ប្រសិទ្ធ​ភាព​​ការងារ​របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃក្នុងការគាំទ្រដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ លើកកម្ពស់​ការផ្ត​ល់សេ​វា សាធារណៈនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព គណនេ​យ្យ​ភាព ឆ្លើយតប ភាពធន និងនវានុវត្តន៍ សំដៅរួមចំណែកលើកគុណភាពជីវិតប្រជាព​លរដ្ឋនៅ​មូលដ្ឋា​នឈា​ន​ទៅរកការកាត់​ប​ន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ