ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងការងារគ្រប់គ្រង និងប្រកាសសមាសភាពថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានធនធានមនុស្ស
October 27, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្ដីពីការពង្រឹងការងារគ្រប់គ្រង និងប្រកាសសមាសភាពថ្នាក់ដឹកនាំ អគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន នាយការិយាល័យនិងប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន នាយការិយាល័យនិងប្រធានការិយាល័យ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ក្រោមចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស។

នាឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានសម្ដែងនូវការស្វាគមន៍ដល់អង្គប្រជុំទាំងមូល បានអញ្ជើញចូលរួមកិច្ចប្រជុំ នាពេលព្រឹកនេះ។ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានចាត់ទុកថា កិច្ចប្រជុំនាពេលព្រឹកនេះ គឺជាកិច្ចប្រជុំមួយ ពិតជាមានសារៈសំខាន់ ដោយមានការបូកបញ្ជូលប្រកាសសមាភាពថ្នាក់ដឹកនាំ អគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន នាយការិយាល័យនិងប្រធានការិយាល័យ របស់អគ្គនាយកដ្ឋានធនធានមនុស្ស។ លើសពីនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កិច្ចប្រជុំនាពេលព្រឹកនេះ ក៏ជាកិច្ចប្រជុំមួយ ក្នុងក្របខ័ណ្ឌគ្រួសារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស។

ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ក៏បានណែនាំដល់មន្ដ្រីទាំងអស់ នៅក្រោមចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត តាមតួនាទីភារកិច្ចបានប្រគល់ជូន ដើម្បីសម្រេចបានជោគជ័យជូនអគ្គនាយកដ្ឋាន ក៏ដូចជា ក្រសួងមហាផ្ទៃ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ