នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ បានអញ្ជើញបើកកិច្ចប្រជុំបូក សរុបលទ្ធផល នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្ដីសម្រេច រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។