ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
September 29, 2023    អ្នកទស្សនា :

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង ស្នងការរង នាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានថ្លែងអំណរគុណ និងមានសេចក្តីសោមនស្សរីករាយចំពោះគណៈប្រតិភូ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលចុះមកធ្វើសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកែតម្រូវនូវចំណុចខ្វះខាត អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលបានខិតខំអនុវត្តនាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវ និងលះបង់ទាំងកម្លាំងកាយ ក្នុងកិច្ចប្រតិបត្តិការការពារសណ្តាប់ធ្នាប់ បង្រ្កាបបទល្មើស ល្បែងស៊ីសង ពិសេសជនបង្កអសន្តិសុខ។

ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការកែទម្រង់លើការងារគ្រប់វិស័យ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដោយផ្តោតសំខាន់លើការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ។ 

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបន្ថែមទៀតថា ការចុះធ្វើសវនកម្ម គឺដើម្បីពង្រឹងប្រសិទ្ធភាព និងសុចរិតភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក និងការអភិវឌ្ឍសមត្ថភាពធនធានរបស់ស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះទៀត បានជំរុញណែនាំដល់មន្រ្តីជំនាញចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បន្តខិតខំអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងអនុវត្តតាមប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃអាណត្តិទី៧ ដូចជាអភិក្រមទាំង៣ ៣កុំ ៣គួរ និងគប្បី១៕

ប្រភព៖  អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ