ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ និងឯកសារពាក់ព័ន្ធពិធីសម្ពោធអគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ
September 29, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងឯកសារពាក់ព័ន្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រោមចំណុះក្រសួងមហផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា មានប្រសាសន៍ណែនាំដល់អង្គប្រជុំទាំងមូលត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការរៀបចំពិធីសម្ពោធអគារទីស្ដីការថ្មីនេះ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីទាំងមូលប្រារព្ធធ្វើឡើងដោយអធិកអធម និងសាកសមទៅនឹងអគារថ្មីដ៏ធំស្កឹមស្កៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ឯកឧត្តម សន្ដិបណ្ឌិត បន្ដថា ក្នុងឱកាសពិធីសម្ពោធអគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ ក៏ត្រូវរៀបចំជាវិដេអូសម្រាប់ទស្សានា និងធ្វើជាសៀវភៅអំពីដំណើរការនៃការសាងសង់អគារទីស្ដីការថ្មីនេះសម្រាប់ចែកជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បន្ថែមទៀតថា ចំពោះសមាសភាពចូលរួមក្នុងពិធីសម្ពោធនេះដែរ នឹងមានការអញ្ជើញពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម-លោកជំទាវ ជារដ្ឋមន្ដ្រី តាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, និងអង្គទូតនានាប្រចាំប្រទេសកម្ពុជាផងដែរ។

សូមជម្រាបជូនថា អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់តាមបណ្ដោយមហាវិថីព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយអគារនេះត្រូវបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាពស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ