ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង MOU រវាង ក្រសួងយុត្តិធម៌រុស្ស៊ី ជាមួយ ក្រសួងមហាផ្ទៃកម្ពុជា
September 28, 2023    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង អនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាង ក្រសួងយុត្តិធម៌ នៃសហព័ន្ធរុស្ស៊ី ជាមួយ ក្រសួងមហាផ្ទៃកម្ពុជា ស្ដីពីសហប្រតិបត្តិការក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាព របស់អង្គការមិនស្វែងរកប្រាក់ចំណេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ-ឯកឧត្តម ប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា តាមសំណើរបស់ភាគីរុស្ស៊ី បានស្នើសុំភាគីកម្ពុជា ឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីសហប្រតិបត្តិការក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាព របស់អង្គការមិនស្វែងរកប្រាក់ចំណេញ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ទោះបីណាក៏ដោយ សេចក្ដីព្រាងអនុស្សរណៈនេះ ត្រូវមានការប្រជុំ និងពិនិត្យ ជាច្រើនលើក និងជាច្រើនសារទៀត ដើម្បីឱ្យសេចក្ដីព្រាងនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនចុះអនុស្សរណៈ នៃការយោគយោលគ្នារវាង ក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ី ជាមួយ ក្រសួងមហាផ្ទៃកម្ពុជា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ