អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំពិធីជួបសំណេះសំណាលការងារជាមួយមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសវនកម្មទី១
September 28, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលការងារជាមួយមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានសវនកម្មទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ឯក សាន ស៊ីណា ប្រធាននាយកដ្ឋានសវនកម្មទី១ បានគោរពរាយការណ៍ជូន ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អំពីស្ថានភាពក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំណុះនាយកដ្ឋាន និងលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងទិសដៅការងារ របស់នាយកដ្ឋាននាថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការទទួលបន្ទុក បានសម្ដែងនូវក្ដីសោមន្សរីករាយ ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចំណុះនាយកដ្ឋានសវនកម្មផ្ទៃទី១ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាព ដោយទទួលបានលទ្ធផលល្អនាពេលកន្លងមក ព្រមទាំងឆ្លៀតយកឱកាសនេះ ដើម្បីបានជួបគ្នា និងរួមសាមគ្គីក្នុងការបំពេញការងារក្នុងអង្គភាពឱ្យបានសម្រេច។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ដោយមានសេចក្តីទុកចិត្ត និងការទទួលភារកិច្ចពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យមកទទួលជួយលើការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាព និងការអភិវឌ្ឍការងាររបស់អង្គភាព ដោយអនុលោមតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ។

ជាទីបញ្ចប់ រដ្ឋលេខាធិការទទួលបន្ទុក បានមានក្ដីសង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំ នៃនាយកដ្ឋានសវនកម្មទី១ នឹងបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានប្រគល់ជូន និងមានការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ