សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំលើសេចក្តីព្រាងរបាយការណ៍សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
March 16, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ  សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការដឹកនាំកិច្ចប្រជុំពិភាក្សាលើកទីបីលើសេចក្តីព្រាងរបាយការណ៍សន្និបាតក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងកែសម្រួល នូវខ្លឹមសារសេចក្តីព្រាងរបាយការណ៍ តារាងកម្មវិធីបែងចែកក្រុមប្រឹក្សា  ការណែនាំសម្រាប់ការពិភាក្សាប្រធានបទក្នុងអង្គសន្និបាត និងវិន័យសណ្តាប់ធ្នាប់ ដើម្បីរៀបចំអង្គសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំទាំងមូលជ្រាបនូវរបាយការណ៍ ដែលបានកែសម្រួលនូវខ្លឹមសារ ក៏ដូចជាកិច្ចពិភាក្សាផ្សេងៗ រួមមានកិច្ចពិភាក្សាលេីការកំណត់ចំនួនក្រុមពិភាក្សា និងប្រធានបទ គឺយកតែចំនួន ០៩ សម្រាប់អង្គសន្និបាតនាពេលខាងមុខ។
សម្តេចក្រឡាហោម បានសម្រេចឯកភាព និងកំណត់យកកិច្ចប្រជុំសន្និបាតត្រឹមតែពីរថ្ងៃប៉ុណ្ណោះ និងសុំឱ្យអគ្គលេខាធិការដ្ឋានរៀបចំចាត់ចែងសំបុត្រ ឬលិខិតអញ្ជើញទៅតាមក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យទាន់ពេលវេលា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ