ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំគម្រោងបង្កើតឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមប្រព័ន្ធវិដេអូសន្និសីទ
May 25, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងថ្នាក់ជាតិនៃបណ្តាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំមន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតរបស់កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំគម្រោងបង្កើតឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន (Asean Smart City Investment Toolkit) ជាមួយទីព្រឹក្សានៃអគ្គលេខាធិកាដ្ឋានអាស៊ាន តាមរយៈប្រព័ន្ធវិដេអូសន្និសីទ។

ក្នុងកិច្ចប្រជុំនេះដែល ក៏មានការអញ្ជើញចូលរួមពីមន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតរបស់កម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរួមមាន៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងថ្នាក់ជាតិនៃបណ្តាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា ក៏បានចូលរួមផ្តល់ធាតុចូល និងបានបង្ហាញទស្សនៈនៃការយល់ឃើញ ព្រមទាំងទស្សនៈវិស័យសំខាន់ៗជាច្រើន ក៏ដូចជាផែនការពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមជាមួយទីព្រឹក្សានៃអគ្គលេខាធិកាដ្ឋានអាស៊ាន សម្រាប់មានជាមូលដ្ឋានដើម្បីដកស្រងបទពិសោធន៍ក្នុងការកសាង និងការរៀបចំគម្រោងបង្កើតឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន (Asean Smart City Investment Toolkit)នេះ។

ជាមួយគ្នានោះដែរ មន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតនៃរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានចូលរួមលើកយកនូវធាតុចូលបន្ថែមដើម្បីផ្តល់ការចូលរួមក្នុងការរៀបចំគម្រោងនេះផងដែរ ដោយក្រុមការការនីមួយបានបង្ហាញពីទស្សនៈ ក៏ដូចជាគម្រោង និងផែនការពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី-ខេត្ត ដែលខ្លួនកំពុងរៀបចំ និងអនុវត្ត។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្នកម្ពុជា មានរាជធានី-ខេត្ត ចំនួន៣ ដែលត្រូវបានជ្រើសរើសជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយរាជធានី-ខេត្តទាំងបីនេះក៏កំពុងមានវឌ្ឍភាពជាបន្តបន្ទាប់ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ