សម្តេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសនៃទិវាខួបកំណើត
May 24, 2023    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសនៃទិវាខួបកំណើត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្ស រីករាយក្រៃលែង និងសូមគោរព ជូននូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ប្រធានរដ្ឋសភា។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះផងដែរ សម្តេចក្រឡាហោម សូមសម្ដែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្ដេចអគ្គមហាពញាចក្រី ក្នុងការដឹកនាំស្ថាប័នរដ្ឋសភា សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើនក្នុងវិស័យនីតិកម្ម ដើម្បីបុព្វហេតុនៃការពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាពញាចក្រី ស្ថាប័នរដ្ឋសភាបានបន្តដើរតួនាទីស្នូលយ៉ាងសកម្មក្នុងការរួមចំណែកធានាដល់ស្ថិរភាពជាតិ និងសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួង មហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ