សម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ ដែលកំពុងសម្រាកព្យាបាលជំងឺ
May 24, 2023    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នារសៀលថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានសួរសុខទុក្ខ និងសំណេះសំណាលពីស្ថានភាពជំងឺជាមួយ ឯកឧត្តម អ៊ុក គឹមលេខ និងក្រុមគ្រួសារដែលកំពុងមើលថែផ្ទាល់។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជាលើទឹកចិត្តចំពោះ ឯកឧត្តម អ៊ុក គឹមលេខ ផ្ទាល់ និងក្រុមគ្រួសារសូមឱ្យព្យាយាមក្នុងការមើលថែ ព្យាបាលជំងឺ និងទទួលទានថ្នាំតាមវេជ្ជបញ្ជា ដើម្បីឱ្យបានឆាប់ជាសះស្បឺយ៕

ដោយ ៖ ​នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ