កិច្ចប្រជុំអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែងសេចក្តីព្រាងច្បាប់លើកទី៣ស្តីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
March 13, 2018

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ទួន ស៊ីផាន់ ប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកទី៣ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ គឺក្នុងគោលបំណង ដើម្បីធ្វើការកែសម្រួលខ្លឹមសារ និងកាត់បន្ថយមាត្រា លើមាត្រាទី៧ និងទី១០ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។
សូមបញ្ជាក់ផងដែរថា ច្បាប់នេះបង្កើតឡើង មានគោលបំណងក្នុងការគ្រប់គ្រងជនបរទេសគ្រប់រូបដែលមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងទេសចរណ៍ ប្រកបមុខរបរ ឬមកធ្វើការងារ ឱ្យគោរពច្បាប់ ពិសេសបង្ការ និងទប់ស្កាត់អំពើភេវរកម្ម ឧក្រឹត្យកម្មឆ្លងដែន និងបទល្មើសផ្សេងៗទៀត ដែលបង្កឡើងដោយជនបរទេស ដើម្បីរួមចំណែកបង្កើនចំណូលថវិកាជាតិ និងងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងកិច្ចការអន្តោប្រវេសន៍។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
ក្រសួងមហាផ្ទៃ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ ទៅក្នុងទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ