កិច្ចប្រជុំលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ឆ្នាំ២០១៧
March 12, 2018    អ្នកទស្សនា :

នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រុមព្រឹក្សាប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” បានរៀបចំកម្មវិធីប្រជុំការងារប្រឡងប្រណាំង វាយតម្លៃជ្រើសរើសរដ្ឋបាល ឃុំ សង្កាត់ ដែលមានស្នាដៃក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំមានសុវត្ថិភាព» ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង ក្រសួងមហាផ្ទៃ។ 
ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អភិបាល អភិបាលរងរាជធានីខេត្ត ស្នងការ ស្នងការរងរាជធានីខេត្ត។ 

ឯកឧត្តម ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ទ អគ្គស្នងការរងនគរបាលជាតិ បានអានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្តិភាព” ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ ជូនអង្គប្រជុំ និងបានសន្និដ្ឋានវាយតម្លៃថា ការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» បានដំណើរការក្នុងជំហានរីកចម្រើន គួរឲ្យគត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាក់ស្តែង ឆ្នាំ២០១៧ ពិនិត្យឃើញការចូលរួមចលនានេះមានការកើនឡើង ទាំងការរៀបចំវេទិការសាធារណៈ ទាំងការចូលរួមទទួលយកការផ្សព្វផ្សាយអប់រំ ពិសេសតួលេខ ឃុំ-សង្កាត់មានសុវត្តិភាព បានកើនពី ៧០២ ឡើងដល់ ៧០៧ ឃុំ-សង្កាត់ និងឃុំ-សង្កាត់ ដែលមានចំណាត់ថ្នាក់លេខ១ កើនពី៩១២ ដល់ ១១១៩ ឃុំ-សង្កាត់ ស្របពេលដែលឃុំ-សង្កាត់ដែលគ្មានចំណាត់ថ្នាក់ថយចុះពី ៣៩ឃុំ-សង្កាត់ មកនៅត្រឹម ១៤ឃុំ-សង្កាត់។ 

ឯកឧត្តម សក់ សេដ្ឋា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ជាពិសេសគណៈបញ្ជាការឯកភាពរាជធានីខេត្ត ដែលបានខិតខំអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពបានល្អប្រសើរ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ