សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តឱ្យមានការវិនិយោគ ឬធ្វើអាជីវកម្ម ដែលមិនមែនជាគោលដៅ ដើម្បីបិទបាំងធ្វើសកម្មភាពខុសច្បាប់
March 23, 2023    អ្នកទស្សនា :

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ដែលមិនមែនជាការបើកអាជីវកម្ម ដើម្បីធ្វើជាខែល និងបិទបាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «យើងលើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្ម ដើម្បីខែល និងបិទបាំង ដើម្បីឱ្យសកម្មភាព ខុសច្បាប់ ការជួញដូរមនុស្ស ការរំលោភសិទ្ធិមនុស្ស ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ»។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនទាំងអស់ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមានរបស់កម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស។ សម្ដេចក្រឡាហោម គូសបញ្ជាក់ថា ការបង្រ្កាប និងទប់ស្កាត់អំពើជួញដូរមនុស្សនេះ បើពុំមានការជួយសហការគ្នាពីភាគីពាក់ព័ន្ធ បណ្តាក្រុមហ៊ុនឯកជនទេ គឺមិនអាចទទួលបានលទ្ធផលល្អប្រសើរនោះទេ ដូច្នេះករណីនេះត្រូវតែខិតខំបន្ថែមទៀតដើម្បីធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានឈ្មោះជាប្រទេសត្រូវបានគេយកធ្វើជាជម្រក នៃការជួញដូរមនុស្ស។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ជ.ប.ជ បានលើកឡើងថា នាពេលបច្ចុប្បន្ន នេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងសកម្មយ៉ាងខ្លាំងក្នុងការទប់ស្កាត់ បង្រ្កាបអំពើជួញដូរមនុស្ស ហើយយុទ្ធនាការនេះទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ