អគ្គនាយកដ្ឋានពន្ធនាគារ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
March 17, 2023    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយករង-ប្រធាននាយកដ្ឋានជំនាញទាំង៥ នៃអគ្គនាយកដ្ឋានពន្ធនាគារ, ប្រធានពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ បានលើកឡើងថា អស់រយៈពេលមួយថ្ងៃកន្លងមកនេះ ដំណើរការនៃអង្គសន្និបាត បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្ត អង្គសន្និបាតទាំងមូល ក៏បានសម្តែងនូវការសារទរចំពោះសមិទ្ធផលនានារបស់ក្រសួងមហាផ្ទៃ ដែលបានលើកឡើងនៅក្នុងសន្និបាត កាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាពេលកន្លងមកថ្មីៗនេះ និងបានធ្វើការផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ លើការងារពន្ធនាគារ ជូនអង្គសន្និបាត ដើម្បីជាមូលដ្ឋានធ្វើការឆ្លុះបញ្ចាំងបន្ថែមលើការពិនិត្យ វាយតម្លៃអំពីសមិទ្ធផលការងាររួមរបស់ អគ្គនាយកដ្ឋានពន្ធនាគារ ដែលត្រូវបានធ្វើការបូកសរុបក្នុងរយៈពេល ១ឆ្នាំពេញ ក្នុងឆ្នាំ២០២២។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់គោលដៅជាអទិភាពអនុវត្តស្របតាមច្បាប់ ស្តីពីពន្ធនាគារ និងទិសដៅកំណែទម្រងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃ និងផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាម សម្ដេចក្រឡាហោម ស ខេង សូមធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ជំរុញអនុវត្តផែនការការងារឆ្នាំ២០២២កន្លងទៅ ធ្វើឱ្យអគ្គនាយកដ្ឋាន សម្រេចបាននូវបេសកកម្មសំខាន់ៗរបស់ខ្លួនក្នុងការអនុវត្តសម្រេចជោគជ័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍពន្ធនាគារ និងគោលនយោបាយកំណែទម្រង់ពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។

លើសពីនេះទៀត ឯកឧត្តម រដ្ឋលេខាធិការ ក៏បានថ្លែងនូវអំណរគុណដោយស្មោះ ចំពោះអង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដែលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងភាពជាដៃគូ ដើម្បីជួយជ្រោមជ្រែងអភិវឌ្ឍន៍មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត លើការងារសន្តិសុខ សុខភាព អនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារអប់រំកែប្រែ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសមារហណកម្មជនជាប់ឃុំ ចូលទៅក្នុហសហគមន៍៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ