សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិញ្ញវត្ថុ
February 22, 2018    អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិញ្ញវត្ថុក្រសួងមហាផ្ទៃ ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានភស្តុភារនិងហិញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការងារឆ្នាំកន្លងទៅ ហើយរៀបចំផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០១៨។

អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិញ្ញវត្ថុក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន បានឡើងអានរបាយការណ៍អំពីសកម្មភាពផ្សេងៗដែលអគ្គភស្តុភារ និងហិរញ្ញវត្ថុសម្រេចបានក្នុងឆ្នាំ២០១៧ និងទិសដៅការងារ២០១៨ គោរពជូនសម្តេចក្រឡាហោម និងអង្គសន្និបាតជ្រាប។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានសម្តែងការគាំទ្រ ឯកភាពនូវសកម្មភាព សមិទ្ធផលធំៗជាច្រើនដែលអគ្គ នាយកដ្ឋានភស្តុភារសម្រេចបាន និងការប្រើប្រាស់ថវិកាក្នុងឆ្នាំ២០១៧ បានល្អទៅតាមគោលការណ៍រដ្ឋសភាអនុម័ត ទោះបីមានភាពស្មុកស្មាញសម្រាប់ការអនុវត្តផែនការថវិកាឆ្នាំ២០១៨យ៉ាងណា ក៏យើងត្រូវតែធ្វើវាឡើងក្នុងគោលបំណងរៀបចំការប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ និងមានប្រសិទ្ធភាពក្នុងក្រសួង ស្ថាប័នអង្គភាពនានា ទៅដោយរលូន។ សម្តេចក៏ បានបន្តទៀតថា ក្នុងឆ្នាំ២០១៨នេះ យើងត្រូវធ្វើកិច្ចការមួយចំនួនដូចខាងក្រោម៖

១. ធ្វើការកំណែទម្រង់សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ មានការបណ្តុះបណ្តាល ការប្រើប្រាស់ថវិកា។

២. ការគ្រប់គ្រងចំណូល ត្រូវបន្តជម្រុញរៀបចំគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យាដែលមានស្តង់ដារតែមួយដើម្បីភាពងាយស្រួលគ្រប់គ្រង។

៣. ការគ្រប់គ្រងសម្បត្តិរដ្ឋ ត្រូវរៀបចំឱ្យបានល្អ កុំឱ្យមានការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវរៀបចំបញ្ជីសារពើព័ន្ធ ដើម្បីគ្រប់គ្រងបានស្រួល។

៤. ការផ្សព្វផ្សាយអប់រំ ត្រូវបន្តខិតខំប្រឹងប្រែងបន្តទៀត ព្រោះយើងមានទូរទស្សន៍ហើយ។

៥. សុខាភិបាល

៦. ស្ថាបនាវិស្វកម្ម ត្រូវបន្តត្រួតពិនិត្យ និងសិក្សារាល់សំណង់របស់ក្រសួង តាមបណ្តាខេត្តឱ្តមានគុណភាពបន្ថែមទៀត។

៧. ការស្រាវជ្រាវបច្ចេកទេស ត្រូវសិក្សាឬរកដៃគូមកសិក្សារួមគ្នាដើម្បីកែឆ្នៃឧបករណ៍ប្រើប្រាស់ដោយផលិតខ្លួនឯង ដូចជាឧបករណ៍ចរាចរជាដើម

៨. ពន្ធនាគារ ត្រូវពង្រឹងការស្ថាបនា និងរកដំណោះស្រាយឱ្យបានល្អទៅតាមស្ថានភាពជាក់ស្តែង

៩. រដ្ឋបាល គឺជាការសារាចរឯកសារ ត្រូវធ្វើឱ្យបានលឿន និងទាន់ពេលវេលានៃសភាពការណ៍បច្ចុប្បន្ន

 ក្នុងនោះដែរ សម្តេចបានបញ្ជាក់ថា ការកសាងធនធានមនុស្សគឺជាកត្តាសំខាន់ មុននិងដាក់មន្ត្រីណាមួយត្រូវមើលតាមតួនាទីភារកិច្ច ហើយដាក់ឱ្យត្រូវជំនាញ នោះការងារនិងមានប្រសិទ្ធភាព ទទួលបានជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពក្នុងឆ្នាំនីមួយៗរបស់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាននៃក្រសួង ស្ថាប័នខ្លួន។

ជាចុងបញ្ចប់ សម្តេចបានជូនពរដល់អង្គសន្និបាតទាំងមូល ឱ្យជួបតែសេចក្តីសុខ និងជោគជ័យការងារក្នុងឆ្នាំ២០១៨នេះ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ